ការប្រើប្រាស់ Virtual Host នៅក្នុង Apache Server

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@techfree·
0.000 HBD
ការប្រើប្រាស់ Virtual Host នៅក្នុង Apache Server
![indexip.png](https://steemitimages.com/DQmZhG9nZbRjTs9wQtmpRFkmivey1iQYZdrzTYWZMN2BHaM/indexip.png)

Virtual Host ជាវិធីសាស្ត្រមួយដែលត្រូវបានគេប្រើប្រាស់ដើម្បី Hosting Website ជាច្រើននៅលើ Server តែមួយ។ ដោយសារតែបច្ចុប្បន្ននេះ Server មួយមានទំហំ RAM, CPU, HDD ធំ ដូចនេះ ប្រសិនបើយកមកប្រើប្រាស់សម្រាប់តែ កម្មវិធីមួយ ឬ Website មួយ វាហាក់ដូចជាខ្ជះខ្ជាយ Resourceពេក។

ការប្រើប្រាស់ Virutal Host មាន ២ បែប ដែលមួយគេហៅថា IP Base និង មួយទៀតហៅថា NameBase ដែល NameBase សំដៅលើ Server មួយមានឈ្មោះច្រើន។

```
Name Base: mail.techfree.com -> 192.168.153.12
web.techfree.com -> 192.168.153.12
mail.abc.com  -> 192.168.153.12
www.abc.com -> 192.168.153.12
```

IP Base: សម្រាប់ប្រើប្រាស់នៅពេលដែល Server មួយមាន IP Address ច្រើននៅលើ Interface Card តែមួយដូចក្នុងអត្តបទមុនដែល Techfree បានលើកមកនិយាយ [Virtual IP](https://www.techfree.info/2016/11/22/virtual-ip/)
ខាងក្រោមនេះជាការបង្កើត Virtual Host ដោយប្រើប្រាស់ Name Base នៅក្នុង CentOS 6 ដោយអ្នកអាចប្រើប្រាស់ [Webmin](https://www.techfree.info/2016/09/24/linux-web-administrator/)
អ្នកត្រូវបង្កើតDirectory និង file index.html ដើម្បី ធ្វើតេសន៏រួចជាស្រេចមុនពេលបង្កើត Virtual Host

![virtualhost-name.png](https://steemitimages.com/DQmT2zgYNxddBSjhoqUabFVQFRnTK3SLnhhqqPsagFDUkFF/virtualhost-name.png)

បន្ទាប់មកទៀតអ្នកអាចធ្វើតេសន៏បាន

![abcsite.png](https://steemitimages.com/DQmb9Puxfs5C59DdCPUhgtSxepTxpPGHv5isH1iVq7V464v/abcsite.png)

ខាងក្រោមនេះជាការបង្កើត Virtual IP Base នៅក្នុង Apache CentOS 6 ដោយអ្នកត្រូវដាក់ IP Address ជាច្រើននៅលើ Network តែមួយសិនបន្ទាប់មក Restart Service និង ចូលទៅ Webmin ដើម្បីបង្កើត Virtual Host។

![ipsetup.png](https://steemitimages.com/DQmRLb1bbQWFjc3A7TSzuthkYS2ii5e35jJfExmbDz5GHcP/ipsetup.png)

![directory.png](https://steemitimages.com/DQmdCHCBuwVVynKAaw3RR7DdbyLgq6TdhkPRiQE8LGUL2PU/directory.png)

![indexip (1).png](https://steemitimages.com/DQmPLDNnXVxDxTZbT3vc95rLgNGqUKjL5sTgNYubV2sqz5Q/indexip%20(1).png)

បន្ទាប់មកទៀតអ្នកអាច Apply និងធ្វើតេសន៏បាន

![testip.png](https://steemitimages.com/DQmPtcQJ22ySZcvYR5S5FvsEDqC7vpaFPxFBqTqRm7wAWHm/testip.png)

ដូចនេះការប្រើប្រាស់ Virtual Host វាជួយសន្សំសំចៃនិងប្រើប្រាស់សម្រាប់ Hosting បានច្រើន Website នៅលើ Server តែមួយ។


[ប្រភពដើម](https://www.techfree.info/2016/12/10/virtualhost/)
👍 , , , , , , , , , ,